ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ធ្វើបទបង្ហាញស្តីពីស្ថានភាពតាមបណ្តោយ ព្រំដែនកម្ពុជា–ថៃ ក្រោយបទឈប់បាញ់ដល់អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដល់អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ចំនួន ២២រូប។ បទបង្ហាញនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ដោយផ្តោតសំខាន់លើស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។






