ជ្រូកកណ្ដុរ និងសាច់បង្កករបស់ចោរសៀម ឈ្មួញនាំចូលក្នុងស្រុកត្រូវយោធាបង្ក្រាប

ខេត្តបន្ទាយមានជ័យ៖ យោធាការពារព្រំដែនគោក ចាប់សាច់បង្កករបស់ថៃ​ ដែលឈ្មួញលួចនាំចូលតាមព្រំដែន យកមកចែកចាយនៅក្នុងស្រុក។
​ កម្លាំងទាហាននៅឈរជេីងនៅតាមព្រំដែន​ បានបង្ក្រាបការលួចនាំចូលសាច់បង្កកមួយចំនួនធំ​ ស្ថិតនៅខាងជេីងតំបន់បឹងត្រកួន​ ក្នុងភូមិសាស្រ្តឃុំគោករមៀត​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ។
តាមសេចក្តីរាយការណ៍ពីព្រំដែន​ បានបញ្ជាក់ថា​ សាច់បង្កកទាំងនេះ​ រួមមាន៖ ជ្រូកកណ្តុរ ៣៣ការ៉ុង (ស្មើនឹង១៩៨ក្បាល), ប្រហិត ១៩ការ៉ុង (ស្មើនឹង១៥២កញ្ចប់),
គ្រឿងក្នុងជ្រូក៤ការ៉ុង (ស្មើនឹង១៦កញ្ចប់) និង
កោះមាន់១កេស (ស្មើនឹង៦កញ្ចប់)។
សម្រាប់ក្រុមឈ្មួញដែលនៅតែស្រេចឃ្លានសាច់បង្កករបស់ថៃ​ បានរត់គេចខ្លួនអស់។ យោងតាមកាបង្ហោះតាមផេកផ្លូវការរបស់លោកសេង សុធារិន
មេបញ្ជាការយោធាភូមិភាគបានបញ្ជាក់ថាក្រុមឈ្មួញបទល្មេីសឆ្លងដែននៅតែមាន​ ថ្ងៃនេះអ្នករត់រួច​ បេីអ្នកមិនឈប់ទេ​ អ្អ្នកមិនអាចរួចខ្លួនរហូតទេ៕

You might also like