ជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ ត្រូវបានបណ្ដាញចេញពីកម្ពុជា
ជនជាតិចិនសរុប៣២៩នាក់ ក្នុងនោះស្រី១០នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៦ និងទី៧ ខែកញ្ញា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិជោ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការបណ្តេញជនបរទេសនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅកម្ពុជា។






