កម្មវិធី Telegram ជួបប្រទះការរំខាន និងគាំងមិនដំណើរការជាសកល

(ភ្នំពេញ)៖ កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បាន និងកំពុងជួបប្រទះបញ្ហារអាក់រអួល និងគាំងមិនដំណើរការ (Down) នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដែលធ្វើឱ្យអ្នកប្រើប្រាស់រាប់លាននាក់មិនអាចផ្ញើសារ ទទួលរូបភាព/វីដេអូ ឬចូលប្រើប្រាស់គណនីរបស់ខ្លួនបានឡើយ។
ផ្អែកតាមគេហទំព័រតាមដានស្ថានភាពសេវាកម្មឌីជីថល Downdetector បានបង្ហាញឱ្យឃើញពីការកើនឡើងយ៉ាងគំហុកនៃរបាយការណ៍បណ្តឹង (Outage Reports) ពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក ក្នុងនោះរួមមាន អ្នកប្រើប្រាស់ភាគច្រើនជួបប្រទះស្ថានភាព “Connecting…” ឬ “Updating…” ដោយមិនអាចទាញយកទិន្នន័យថ្មីៗបាន។ ខ្លះទៀត សារដែលផ្ញើចេញមិនដំណើរការ ឬទាមទារ update យូរខុសធម្មតា ហើយអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា កម្មវិធីមិនឆ្លើយតបនៅលើ Mobile និង Desktop Version។
ប្រឈមមុខនឹងបញ្ហារអាក់រអួលនៃប្រព័ន្ធទំនាក់ទំនងបរទេសនេះ CoolApp ដែលជាកម្មវិធីឆាត និងបណ្តាញទំនាក់ទំនងសង្គមដំបូងគេរបស់កម្ពុជា បានបង្ហាញខ្លួនជា «ដំណោះស្រាយជំនួសដ៏ស្របពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត» សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីធានាថាការទំនាក់ទំនងការងារ និងអាជីវកម្មប្រចាំថ្ងៃមិនត្រូវកាត់ផ្ដាច់ឡើយ៕

You might also like