រថយន្តម៉ាកBYD បើកបរក្នុងល្បឿនលឿនបណ្ដាលឲ្យជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីកង់ និងខូចខាតបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម

ភ្នំពេញ៖ បុតសម្នាក់បើករថយន្ត១គ្រឿងម៉ាក BYD ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីកង់ និងខូចខាតបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម។
ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើប១គ្រឿងម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ2CE-8035 បើកបរដោយបុរសក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុរថយន្តបានរ៉េចង្កូទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីកង់ និងខូចខាតបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមរងការខូចខាតយ៉ាងតំណំ ហើយអ្នកបើកបររថយន្តបង្ករបានគេចចេញពីកន្លែងកើតហេតុ។
ប្រភពដែលបានបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុម្ចាស់រថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្តក្រោយមកកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុក្ខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

You might also like