កម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
ភ្នំពេញ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ ៤៨៦ ចំនួន១៨៤នាក់ក្នុងនោះយោធិនជានារីចំនួន ១៧នាក់ និងជូនដំណើរកងអនុសេនាធំវិស្វកម្មវិស្វកម្មពហុជំនាញលេខ ៨៦៤ ចំនួន ១៨៤នាក់ដែលមានយោធិននារីប្រមាណ ៣០នាក់ដែលនិងចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល នាអាកាសយានដ្ឋានអន្តរជាតិតេជោ។


















