ឃាត់ខ្លួនជន(លួចកាច់ផ្លែឈូក) ដែលលួចយ៉ាងសកម្មនៅក្នុងមូលដ្ធាន ក្រុងអរិយក្សត្រ
កណ្តាល៖ ដោយកសិករម្ចាស់ចំការឈូកចេះតែបាត់ ម៉ាស៊ីនបូមទឹក ប្រេងម៉ាស៊ូត ជី អាគុយ និងផ្លែឈូកជាច្រើននិងញឹកញយពេក ហើយមិនដែលបានមកទាន់នូវសកម្មភាពរបស់ជនសង្ស័យនោះឡើយ ទើបរៀបគ្នាចាំឃ្លាំមើលក៏បានឃើញជនសង្ស័យបើកទូកស្មាច់ប្រើម៉ាស៊ីនចូលមកលួចកាច់ផ្លែឈូកនៅក្នុងចំការរបស់គាត់ ទើបជនរងគ្រោះជាម្ចាស់ចំការឈូកនាំគ្នាដេញចាប់ក៏ត្រូវជនសង្ស័យបើកទូកស្មាច់រត់ ហើយជនរងគ្រោះក៏បានប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៏រហូតឈានទៅឃាត់ជន សង្ស័យបាន កើតហេតុកាលពីវេលាម៉ោង០៨និង៤០នាទី នៅចំណុចចំការឈូកស្ថឹតក្នុងភូមិព្រែកអំពឹល សង្កាត់ព្រែកអំពឹល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ជនរងគ្រោះមានចំនួន០២នាក់ ។ ០១.ឈ្មោះច្រឹង លួត ភេទប្រុសអាយុ៤៥ឆ្នាំ – ០២.ឈ្មោះ បឿន សុភាព ភេទស្រីអាយុ៦២ឆ្នាំ ជនរងគ្រោះទាំងពីរជាជនជាតិខ្មែរ មុខរបរកសិករដាំឈូក និងមានទីលំនៅក្នុងសង្កាត់ព្រែកលួង និង សង្កាត់ព្រែកកំពឹស ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ចំណែកជនសង្ស័យមានឈ្មោះឃឿន សារឿន អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ និងមានទីលំនៅភូមិព្រែកថោង សង្កាត់សង្កាតើព្រែកលួង ក្រុងអរិយក្សត្រ ។
តាមការបំភ្លឺពីជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កន្លងមកនៅក្នុងចំការឈូករបស់ពួកគាត់ ធ្លាប់មានការបាត់បង់ម៉ាស៊ីនសម្រាប់បូមទឹក ប្រេងម៉ាស៊ូត ជី អាគុយ និងផ្លែឈូកអស់ជាច្រើន តែមិនដែលបានមកទាន់សកម្មភាពលួចរបស់ជនសង្ស័យទេ ទើបតែនៅវេលាកើតហេតុក៏បានឃើញជនសង្ស័យបើកទូកស្មាច់ចូលមកកាច់ផ្លែឈូករបស់ពួកគាត់ ទើបពួកគាត់ដើរសំដៅទៅរកជនសង្ស័យ ឯជនសង្ស័យឃើញម្ចាស់ឈូកដើរសំដៅទៅរកខ្លួន ក៏បានបើកទូកស្មាច់រត់គេច ជាបន្ទាប់ជនរងគ្រោះក៏បានទូរសព្ទប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៏រហូតឃាត់ខ្លួនជនសង្ស័យបានយកទៅសួរនាំ។ វត្ថុតាងដកហូត . ផ្លែឈូកមួយចំនួន និងទូកស្មាច់ភ្ជាប់ម៉ាស៊ីនចំនួន០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបើកទូកស្មាច់ទៅក្នុងបឹងដើម្បីបេះត្រកួន តែឃើញក្នុងចំការឈូកមានទឹកលិច ដោយគឹតស្មានថាម្ចាស់គេទុកចោលខ្លួនក៏ចូលទៅកាច់ផ្លែឈូក ហើយក៏ត្រូវម្ចាស់មកទាន់ខ្លួនក៏បើកទូករត់និងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យនិងវត្ថុតាងត្រូវបាននាំមកកាន់អធិការដ្ធាននគរបាលក្រុងអរិយក្សត្រដើម្បីចាត់ការតាមនីតិវិធី៕






