អ្នកនាំពាក្យ ៖ សម្តេចធិបតីបានបញ្ជាក់ពីភាពម៉ឺងម៉ាត់ដាច់ខាតក្នុងការបង្ក្រាបបណ្តាញ Online Scams ឱ្យដល់ឫសគល់
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបានថ្លែងថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីភាពម៉ឺងម៉ាត់ ដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់ដោយគ្មានបង្អែបង្អង់ មិនអត់ឱន និងមិនឈប់ឈរឡើយ។ សម្តេចនាយករដ្ឋមន្ត្រីក៏បានព្រមានដល់មន្ត្រីរាជរដ្ឋាភិបាល ឬមន្ត្រីអាជ្ញាធររូបណាដែលមិនហ៊ានចាត់វិធានការចំពោះបណ្តាញឆបោកនេះ សូមឱ្យលាលែងចេញពីតំណែង។ សម្តេចធិបតីក៏ព្រមានចាត់វិធានការវះកាត់មិនលើកលែងចំពោះមន្ត្រីដែលគប់គិតក្នុងរឿងនេះ។ ការបញ្ជាក់ច្បាស់ៗអំពីរឿងនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាឱកាសដែលសម្តេចអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យហ្លួងម៉ែ ក្នុងរាជធានីភ្នំពេញ។






