ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា ប្រចាំការ២៤ម៉ោង ដើម្បីតាមដាន និងបញ្ចៀសជំនន់ទឹកភ្លៀង ក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប

(សៀមរាប)៖ ដោយសាររងសម្ពាធព្យុះ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងនោះតំបន់ខេត្តសៀមរាប ក៏មានភ្លៀងធ្លាក់ជាប់ៗគ្នាដែរ។ ការណ៍នេះបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងបរិមាណទឹកយ៉ាងច្រើនសន្ធឹកហូរចុះពីភ្នំគូលែន។
ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានប្រចាំការជាប់នៅតាមគោលដៅសំខាន់ៗ ក្នុងបំណងតាមដាន និងបញ្ចៀសទឹកនៅតាមទ្វារទឹកមួយចំនួន បង្ការកុំឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប៕

You might also like