វិធានការជួយសម្រួលផ្លូវដីក្រហមកុំឱ្យច្រោះដាច់នៅចំណុចផ្លូវដីក្រហមភូមិគោកវត្ដ ឃុំស្រែណូយ ស្រុកវ៉ារិន
ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក ឡុង ប៊ុនហោ ប្រធានកិត្ដិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដចុះមូលដ្ឋានស្រុកវ៉ារិន
ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក ឡុង ប៊ុនហោ ប្រធានកិត្ដិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដចុះមូលដ្ឋានស្រុកវ៉ារិន ក្នុងវិធានការជួយសម្រួលផ្លូវដីក្រហមកុំឱ្យច្រោះដាច់នៅចំណុចផ្លូវដីក្រហមភូមិគោកវត្ដ ឃុំស្រែណូយ ស្រុកវ៉ារិន លោក ប៊ុត វិបុល ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកវ៉ារិន ដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំ សហការជាមួយរដ្ឋបាលស្រុក កម្លាំងអធិការនគរបាលស្រុក អាជ្ញាធរឃុំ ភូមិគោកវត្ដ ស្រែសមុទ្រ និងភូមិល្វា ប៉ុស្ដិ៍រដ្ឋបាលឃុំស្រែណូយ នាយក លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាល្វា រួមជាមួយបងប្ទូនប្រជាពលរដ្ឋ ចូលរួមសរុបចំនួន ៦៤នាក់ ដើម្បីធ្វើការរៀបចំច្រកដីបិទទប់នៅចំណុចដែលជិតច្រោះដាច់ ដោយកម្លាំងទឹកជំនន់ជន់លិច ក្នុងការសម្រួលឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាន។
•ក្នុងការរៀបចំនេះយើងបានប្រើប្រាស់នូវសម្ភារៈ ធនធានក្រោមការឧបត្ដម្ភដូចខាងក្រោម៖
មន្ទីរអភិវឌ្ឍន៍ជបទបានឧបត្ថម្ភថ្ម ចំនួន ០១ឡាន ដឹកជញ្ជូនដីក្រហមចំនួន ០៣ឡាន ស្មើនឹង ២៤គីប ឧបត្ដម្ភដោយលោក ទី ហឿយ សមាជីក ស ស យ ក ស្រុកប្រើប្រាស់ការ៉ុងច្រកដីចំនួន ៣០០ការ៉ុង ដែលមានការឧបត្ដម្ភដោយ លោក រ័ត្ន សីហា សមាជិក ស ស យ ក ស្រុក ចំនួន ១០០ការ៉ុង លោក យ៉ត ហៃ សមាជិក ស ស យ ស ស្រុក ចំនួន ១០០ការ៉ុង និងបងប្អូនប្រជាពលរដ្ឋាចំនួន ១០០ការ៉ុង ទឹកសុទ្ធចំនួន ៣០យួរ ឧបត្ដម្ភដោយលោក អេន សុក សប្បុរសជនភូមិល្វា ។






