មន្ត្រីគយ សហការជាមួយមន្ត្រីរឹបអូសបានហេរ៉ូអ៉ីនជាង ៣គីឡូក្រាម របស់ជនបរទេសម្នាក់ ដែលលាក់ក្នុងវ៉ាលីសំលៀកបំពាក់ត្រៀមចាកចេញពីកម្ពុជា
(សៀមរាប)៖ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យ និងបង្ក្រាបអ្នកដំណើរបរទេស ១នាក់ ដែលបានត្រៀមធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយបានរកឃើញម្សៅម៉ត់ពណ៌ស សង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៉ីន មានទម្ងន់សុទ្ធសរុប ៣ ១៤៨,៩៧ក្រាម លាក់បង្កប់ក្នុងវ៉ាលីសំលៀកបំពាក់។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។
បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕






