គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) នៅមហាសន្និបាតសហភាពអន្តរសភា​លើកទី១៥៣ក្នុងប្រទេសតង់ហ្សានី

តង់ហ្សានី៖ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ និង ឯកឧត្តម ទី សុគន្ធ លេខា ធិការគណៈកម្មការទី៥ នៃរដ្ឋសភា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធចំនួនពីរ គឺ៖ កិច្ចប្រជុំអាស៊ាន​បូកបី (ASEAN+3) និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) នាមហាសន្និបាតសហភាពអន្តរសភា លើកទី១៥៣ (153rd IPU Assembly) នៅទីក្រុងអារ៉ូហ្សា ប្រទេសតង់ហ្សានី។​
កិច្ចប្រជុំអាស៊ាន​បូកបី ដឹកនាំដោយសភា ប្រទេសវៀតណាម ដើម្បីធ្វើការពិនិត្យទៅលើខ្លឹមសាររបាយការណ៍កិច្ចប្រជុំអាស៊ានបូកបី កាលពីមហា សន្និបាតលើកទី១៥២។ អង្គប្រជុំបានសម្រេចប្រគល់ជូនសភានៃប្រទេសប្រ៊ុយណេដារូសាឡឹម ជាប្រធាននៃកិច្ចប្រជុំអាស៊ាន  ​បូកបីសម្រាប់មហាសន្និបាត IPU លើកទី១៥៤ នាពេលខាងមុខ។
ចំពោះកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) ដែលដឹកនាំដោយ សភាប្រទេសប៊ូតាន ប្រព្រឹត្តទៅ ដោយមានរបៀបវារៈសំខាន់ៗរួមមាន ការអនុម័តរបៀបវារៈអនុម័តកំណត់ហេតុនៃកិច្ចប្រជុំលើក​មុន​នៅប្រទេសទួកគីយេ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ , សេចក្តីរាយការណ៍ដោយសមាជិកក្រុមអាស៊ី-ប៉ាស៊ីហ្វិក ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ IPU ,របាយការណ៍ស្តីពីកិច្ចប្រជុំក្រុម ASEAN+3 ការបំពេញ បន្ថែម​អាសនៈ ឬមុខតំណែងក្នុងមហាសន្និបាតIPUលើកទី ១៥៣ ,ការពិចារលើសំណើសុំបញ្ចូលរបៀបវារៈបន្ទាន់ (Emergency Items)ការតែងតាំងគណៈកម្មាធិការព្រាងសម្រាប់របៀបវារៈបន្ទាន់ និងកិច្ចការផ្សេងៗ។
ក្នុងកិច្ចប្រជុំនោះដែរ អង្គប្រជុំបាន ពិភាក្សាជាពិសេសលើការស្នើសុំបញ្ចូលរបៀបវារៈបន្ទាន់ ដែលពាក់ព័ន្ធ​ទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំក៏បានសម្រេចជ្រើសរើស ប្រទេសបង់ក្លាដែស ជាប្រធានបន្តវេនសម្រាប់កិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក ក្នុងមហា សន្និបាត IPU លើកទី១៥៤ និងបានជ្រើសរើស​ប្រទេសបង់ក្លាដែសជាតំណាងរបស់ក្រុមអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងគណៈកម្មាធិការប្រតិបត្តិរបស់ IPU ផងដែរ៕

You might also like