រឿងផ្អើលចាប់បានត្រីប្រា ទម្ងន់ជាង ១០០គីឡូ នៅស្រុកម៉ាឡៃ, មន្ត្រីជំនាញចេញ បញ្ជាក់ថា ការពិតជា «ត្រីរាជ» ទេ ដែលពេលនេះ ត្រូវបានរក្សាទុកធ្វើត្រីមេពូជ
(បន្ទាយមានជ័យ)៖ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានប្រាប់អង្គភាពសារព័ត៌មាន Fresh News ថាករណីចាប់បានត្រីប្រាទម្ងន់ជាង ១០០គីឡូក្រាមនៅស្រុកម៉ាឡៃ មន្ត្រីជំនាញបញ្ជាក់ថាជា «ត្រីរាជ» ដែលត្រូវបានរក្សាទុកធ្វើមេពូជ។






