ជនសង្ស័យម្នាក់ បានសំងំលាក់ខ្លួននៅលើដំបូល ហើយបានផ្លោះពីផ្ទះមួយ ទៅផ្ទះមួយ ខណៈពេលដែលសមត្ថកិច្ចឡោមព័ទ្ធដេញចាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានសំងំលាក់ខ្លួននៅលើដំបូល ហើយបានផ្លោះពីផ្ទះមួយទៅផ្ទៈមួយ ខណៈពេលដែលសមត្ថកិច្ចឡោមព័ទ្ធដេញចាប់ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ តាមបណ្ដោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យរូបនោះ បានទៅសំងំលាក់ខ្លួនតាំងពីពេលណានោះទេ នៅពេលដែលប្រជាពលរដ្ឋប្រទះឃើញក៏បានផ្លោះពីផ្ទះមួយទៅផ្ទះមួយហើយប្រជាពលរដ្ឋក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីអន្តរាគមន៍តែម្ដង ។
ជនសង្ស័យរូបនោះ ត្រូវបានកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនបញ្ជូនទៅទីបញ្ជាការដើម្បីសាកសួរ ៕

You might also like