បង្ក្រាបមុខសញ្ញាគ្រឿងញៀន០៣នាក់.នៅកំពង់ស្ពឺ!
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ និងមានការចង្អុលបង្ហាញដោយលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំព័រមាស ចុះល្បាតនៅចំណុចភូមិជ្រលងញូស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់មុខសញ្ញារក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០៣ នាក់៖
១/ឈ្មោះ កាន់ សុភ័ស្ត ភេទ ប្រុស អាយុ ២៣ ឆ្នាំ នៅភូមិពញាអោង ឃុំទំព័រមាស ស/ទង ។ ដកហូត៖ គ្រ/ញ ៤ កញ្ចប់តូច,ទូរស័ព្ទ ១ គ្រឿង
២/ឈ្មោះ ហ៉ិន ងួនទ្រី (ងួន) ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ដកហូត៖ ទូរស័ព្ទ ១ គ្រឿង,ម៉ូតូ ១ គ្រឿង
៣/ឈ្មោះ វ៉ែន សុខខន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ដកហូត៖ គ្រ/ញ ១ កញ្ចប់តូច,ទូរស័ព្ទ ១ គ្រឿង,ម៉ូតូ ១ គ្រឿង,ខ្សៀ ២
ទាំង២នាក់នៅភូមិជ្រលងញូស ឃុំទំព័រមាស ស/ទង (ស្ពឺ) ។
+ដកហូតវត្ថុតាង
•ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ៥ កញ្ចប់តូច,ទូរស័ព្ទ ៣ គ្រឿង,ម៉ូតូ ២ គ្រឿង,ខ្សៀ ២
•ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕






