ជិះម៉ូតូជ្រុលបុករថយន្តពីក្រោយ រងរបួសបាក់ជេីងម្ខាង
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមលឿនមិនប្រយ័ត្នជ្រុលបុកគូទរថយន្តពីក្រោយបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីង នៅ ថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិកប់ភ្លុក សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ស៊ូ និត ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសបាក់ជេីងខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិចំបុី ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកRAV4 មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកេីតទៅលិច លុះពេលឆ្លងផ្លូវប្រវ៉ាត់ក្រុងទី៣ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម មកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ជេីងខាងឆ្វេង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕






