ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចម៉ូតូ ស្ថិតនៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ÷មន្ត្រីនគរបាលស្រុកអន្លង់វែងបានឲ្យដឹងនៅថ្ងៃទី ២២ ខែតុលានេះថា ថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២៦ បន្ទាប់ពីទទួលព័ត៌មានបានភ្លាមនិងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងការដឹកនាំពី លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផែនការងារនគរបាលយុត្តិធម៌ កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងតាវ ចុះស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ នៅចំណុចភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលបានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង មានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ ប៉ៃ វុទ្ធី ភេទប្រុស អាយុ ១៩ឆ្នាំ រសនៅភូមិរំចេកខាងកើត ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ
២- ឈ្មោះ ចិន្ដា ម៉េងគាង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ ។
បន្ទាប់ពីស្រាវជ្រាវ និងសាកសួររួចឃើញថាជនសង្ស័យទាំង ២នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ម៉ាក Honda Dream C125 សេរីឆ្នាំ២០២២ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ឧត្ដរមានជ័យ 1E.5418 របស់ជនរងគ្រោះដែលកំពុងទុកនៅមុខផ្ទះ កាលពីវេលាម៉ោង ២១ និង ២៨នាទី នាថ្ងៃដដែល។ នៅពេលកំពុងធ្វើ សកម្មភាពបណ្តើរម៉ូតូចេញពីផ្ទះជនរងគ្រោះបានបន្តិច ត្រូវបានម្ចាស់ឃើញទាន់នាំគ្នាជិៈម៉ូតូដេញតាម ហើយជនសង្ស័យក៏បានផ្តួលម៉ូតូចោល រួចរត់ឡើងជិៈម៉ូតូគ្នារត់គេចទៅពួនសម្ងំលាក់ខ្លួននៅខាងក្រោយផ្ទះប្រជាពលរដ្ឋ នៅខាងលិចកន្លែងកើតហេតុចម្ងាយប្រហែល ១គីឡូម៉ែត្រ ដោយប្រាប់ម្ចាស់ផ្ទះថាពួកខ្លួនមានគេដេញកាប់ ។
** វត្ថុតាងដកហូតបានរួមមាន ៖
+ ម៉ូតូ ១គ្រឿង ម៉ាក Honda Dream C125 សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1I O.2257 ជាមធ្យោបាយសម្រាប់ជិៈធ្វើសកម្មភាព
+ អាវ២ ខោ១ សម្រាប់ផ្លាស់ប្តូរក្រោយពួកវាធ្វើសកម្មភាពរួច
+ ជំពាមកៅស៊ូ១
ជនរងគ្រោះ ឈ្មោះ យ៉េប វ៉ាន់ឌីម ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ មុខរបរកសិករ ។
ជនសង្ស័យនេះ បានឃាត់ខ្លួនយកមកកាន់នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត អនុវត្តបន្តតាមនិតិវិធីច្បាប់៕

You might also like