ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ គឺអគ្គស្នងការនគរបាលជាតិបានរៀបចំកសាងផែនការការពាររួចរាល់អស់ហើយ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ដែលមានវិសាលភាពធំជាងកិច្ចប្រជុំមុនៗ ដោយមានប្រទេសចូលរួមជាសមាជិកចំនួន ៩០ប្រទេស និងប្រទេសសមាជិកពេញសិទ្ធិមានចំនួន ៥៣ប្រទេស ប្រទេសមិនពេញសិទ្ធិ ៥ប្រទេស និងសង្កេតការណ៍ ៣២ប្រទេស។

 

You might also like