បង្ក្រាបមេខ្យល់ម្នាក់ និងពលករ១១នាក់ លួចឆ្លងដែនទៅប្រទេសថៃ

ខេត្តបាត់ដំបង÷ កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀងបានបង្ក្រាបករណីដឹកជញ្ជូនដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន។ ករណីបង្ក្រាបបានកើតឡើងនៅ ថ្ងៃទី២៤ ខែតុលា នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យអ្នកនាំ(មេខ្យល់)១នាក់ពលករបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន១១នាក់ក្នុងនោះស្រី៧នាក់។

ជនដែលឃាត់ខ្លួនមានឈ្មោះ÷១-ឈ្មោះផល ម៉ាន់ ភេទ ប្រុស អាយុ42ឆ្នាំ(អ្នកនាំពលករ)ទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ,២-ឈ្មោះ វឿន ម៉ីម៉ី ភេទស្រី អាយុ ២៣ឆ្នាំ(ពលករ) ទីលំនៅភូមិព្រៃឃ្លូត ឃុំព្រៃត្រឡាច ស្រុកមោងឬស្សី ៣-ឈ្មោះ សារ៉ាវុធ ដាវណ្ណ ភេទស្រី អាយុ២២ឆ្នាំ (ពលករ) មានទីលំនៅភូមិព្រៃឃ្លូក ឃុំព្រៃត្រឡាចស្រុកមោងឬស្សី ខេត្តបាត់ដំបង,៤-ឈ្មោះឈឿន ឈឿប ភេទស្រី អាយុ ៣៩ឆ្នាំ(ពលករ)រស់នៅភូមិប្រាំដំឡឹង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប, ៥-ឈ្មោះទូច លីដា ភេទស្រីអាយុន១៩ឆ្នាំ ទីលំនៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង, ៦-ឈ្មោះភីន លីន ភេទស្រី អាយុ ៤៧ឆ្នាំ(ពលករ) ទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្ត បាត់ដំបង,៧-ឈ្មោះទួក ស្រីជី ភេទស្រីអាយុ១៥ឆ្នាំ (ពលករ)មានទីលំនៅភូមិកោកក្រួច ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប,៨-ឈ្មោះធួក ចាន់ធួន ភេទ ស្រី អាយុ៣២ឆ្នាំ(ពលករ) មានទីលំនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, ៩- ឈ្មោះឈៀង វ៉ាន់ឆៃ ភេទប្រុសអាយុ៤១ឆ្នាំ(ពលករ) មានទីលំនៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ,១០-ឈ្មោះ ម៉ៃ សំបុក ភេទប្រុសអាយុ៣៩ឆ្នាំ(ពលករ)ទីលំនៅភូមិចារការ ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប,១១-ឈ្មោះកាន់សំបួនភេទ ប្រុសអាយុ46ឆ្នាំមានទីលំភូមិខ្លែងពណ៌ ឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ,១២-ឈ្មោះរស់ ឆេន ភេទប្រុសអាយុ២៦ឆ្នាំ(ពលករ) មានទីលំនៅភូមិអំបែងខ្ញែ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
+វត្ថុតាងដកហូតរួមមាន
-ទូរសព្ទ័ ចំនួន 1គ្រឿង
– រថយន្តកាមម៉ារីពណ៏ខ្មៅ ស្លាកលេខ សៀមរាប2A-6728ចំនួន1គ្រឿង។
កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបញ្ជូនការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្ត
នីតិវិធីច្បាប់ ៕

You might also like