សត្វគោ២ក្បាល ដើររហេតរហូតតាមផ្លូវក្នុងក្រុងសៀមរាប ត្រូវបានកម្លាំងមន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាប យកទៅរក្សាទុក
សៀមរាប ៖ នៅថ្ងៃទី២៦/១០/២០២៦នេះ សត្វគោ២ក្បាល ដើររហេតរហូតតាមផ្លូវក្នុងក្រុងសៀមរាប ត្រូវបានកម្លាំងមន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាប យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ដូចនេះ បើម្ចាស់សត្វគោ២ក្បាលនេះបានឃើញ ហើយច្បាស់ថាជាសត្វគោ២ក្បាលនេះជារបស់ខ្លួន សូមនាំយកមកនូវសេចក្តីបញ្ជាក់ពីមេភូមិដែលខ្លូនរស់នៅ ថាសត្វគោទាំង២ក្បាលនេះ ពិតជារបស់ខ្លួនប្រាកដមែន ហើយមកយកសត្វគោនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្តសៀមរាប (រង្វង់មូលមុខគ្រុឌ)។
បន្ទាប់ពីបានឃើញករណីនេះហើយ សូមម្ចាស់សត្វគោដទៃទៀត មេត្តាចង ឬមើលសត្វគោរបស់ខ្លួនអោយបានល្អ ចៀសវាងហេតុការណ៍បែបនេះកើតឡើង ខាតពេលវេលាបងប្អូន ហើយបើខាតតែពេលវេលា វាមិនអីទេ, តែបើសត្វគោនេះដើរលើដងផ្លូវ ហើយត្រូវបានបើកបុកគោយើង នោះ! វាកាន់តែវែងឆ្ងាយហើយ, ដូច្នេះ សូមបងប្អូនដែលចិញ្ចឹមសត្វគោទាំងអស់ សូមចូលរួមរក្សាសត្វគោខ្លួនឯង អោយបានល្អជាទីបំផុត ៕






