ករណីអគ្គិភ័យឆាបឆេះសាលាឆាន់ក្នុងវត្តពោធិ៍ ស្រុកបសេដ្ឋ ដោយមិនដឹងមូលហេតុ? នៅកំពង់ស្ពឺ!

កំពង់ស្ពឺ៖ ទីអារ៉ាម វត្តពោធិ៍ ដែលជាទីកន្លែងសក្ការបូជាដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយ ស្ថិតនៅក្នុង ភូមិពោធំ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានជនមិនស្គាល់មុខដុតបំផ្លាញ បណ្តាលឲ្យកើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោងជាង ០៤:០០ នាទីទាបភ្លឺ នេះ ។
​ហេតុការណ៍អគ្គិភ័យដែលឆាបឆេះសាលាឆាន់នេះ បានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ក្នុងវត្តជាច្រើន រួមមាន៖
១. ព្រះពុទ្ធរូប៖ រងការខូចខាតចំនួន ១២ អង្គ
២. កម្រាលគង់៖ រងការខូចខាតចំនួន ១៤
៣. ធុងបាស់ធំៗ៖ រងការខូចខាតចំនួន ០២ គ្រឿង
៤. កម្រាលព្រំ៖ រងការខូចខាតចំនួន ១២ ខ្សែ
៥. មេក្រូ៖ រងការខូចខាតចំនួន ០១ ឈុត
៦. កង្ហារ៖ រងការខូចខាតចំនួន ០៦ គ្រឿង
៧. ទៀនធំៗ៖ រងការខូចខាតចំនួន ០៣ គូ
៨. ឆព្វណ្ណរង្សី៖ រងការខូចខាតចំនួន ០៤ គ្រឿង
(ព្រមទាំងសម្ភារសក្ការៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗជាច្រើនទៀត)
​ករណីនេះបានបង្កឲ្យមានការក្ដុកក្ដួល និងសោកស្តាយជាខ្លាំងពីសំណាក់ព្រះសង្ឃ អាជ្ញាធរ ព្រមទាំងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់។
សមត្ថកិច្ចពាក់ព័ន្ធកំពុងចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។

You might also like