ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាបុណ្យជាតិ សាធារណរដ្ឋឆែក
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាបុណ្យជាតិសាធារណរដ្ឋឆែក ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំ២០២៦ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋឆែក ដោយបានរំលេចពីចំណងមិត្តភាពដ៏យូរអង្វែង ដែលមានមូលដ្ឋានគ្រឹះពីប្រវត្តិសាស្ត្ររួម គុណតម្លៃរួម ការគោរពគ្នាទៅវិញទៅមក និងសុឆន្ទៈរវាងប្រទេសទាំងពីរ។






