ប្រកាសអោយម្ចាស់រថយន្តដែលពាក់ស្លាកលេខ កម្ពុជាJJ Ching ដែលបុកជនរងគ្រោះស្លាប់កាលពីរយប់មិញចូលខ្លួន មកស្នងការជាបន្ទាន់
ភ្នំពេញ៖ លោកស្នងការរងទទួលផែនចរាចរណ៏ប្រកាសឲ្យម្ចាស់រថយន្ត រ៉េនរ៉ូវ័រ បុកមនុស្សស្លាប់ចូលខ្លួន លោករងចាំ ។ លោកឧត្តមសេនីយ៏ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ រាជធានីភ្នំពេញ ប្រកាសអោយម្ចាស់រថយន្តដែលពាក់ស្លាកលេខ កម្ពុជាJJ Ching ដែលបុកជនរងគ្រោះស្លាប់កាលពីរយប់មិញចូលខ្លួនមកស្នងការជាបន្ទាន់ «មិនបាច់គេចវេសទេខ្ញុំចាំ »។
ករណីនេះ លោក ហេង រតនា លោកបានបញ្ជាក់ថាបច្ចុប្បន្នកម្លាំងរបស់លោកកំពុងតែស្រាវជ្រាវតាម Camera សុវត្ថិភាពយ៉ាងយកចិត្តទុកដាក់ដើម្បីអោយច្បាស់ថារថយន្តខាងលើអ្នកណាជាអ្នកបើកបរ ដើម្បីលោកកងសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
សូមជំរាបជូនថា រថយន្ត Range Rover ពណ៌ស ផ្លាកលេខ កម្ពុជា JJ Ching ត្រូវបានគេរាយការណ៍មកថា បានបុកគ្នាជាមួយម៉ូតូបណ្តាលអោយភាគីខាងម៉ូតូស្លាប់បាត់បង់ជីវិត រួចរថយន្តនេះព្យាយាមបើករត់គេចពីកន្លែងកើតហេតុ ដែលស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៕






