ឃាត់ខ្លួនមុខសញ្ញា០៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន.នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង!
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ និងមានការចង្អុលបង្ហាញដោយលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន!
ថ្ងៃទី ២៨ តុលា ឆ្នាំ២០២៦ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះល្បាតនៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់មុខសញ្ញារក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤ នាក់៖
១.ឈ្មោះ ម៉ៅ ជីវ៉ា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ស្រុកកំណើតភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។ ដកហូត: គ្រ/ញ ២ កញ្ចប់តូច,ទូរស័ព្ទ ១ គ្រឿង
២.ឈ្មោះ សូ សុភ័ក្រ្ត (ង៉ោល) ភេទ ប្រុស អាយុ ២៩ ឆ្នាំ ស្រុកកំណើតភូមិថ្មី ឃុំថ្មី ស្រុកសំពៅលូន ខេត្តស្វាយរៀង
៣.ឈ្មោះ សុវាត្ថា រក្សា (ស៊ុន) ភេទ ប្រុស អាយុ ២៩ ឆ្នាំ ស្រុកកំណើតភូមិខ្នាច់រមាស ឃុំខ្នាច់រមាស ស្រុកបរវិល ខេត្តបាត់ដំបង ។ ទាំង៣នាក់ស្នាក់នៅបន្ទប់ជួលភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទងទង (ស្ពឺ)
៤.ឈ្មោះ សោម ភារុណ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដកហូត: ទូរស័ព្ទ ១ គ្រឿង
•ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕






