ក្រសួងការបរទេស ចេញលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-ព្រីតថេនលើកទី៤

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៤ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍ នៃ រាជាណាចក្ររួមនៃព្រីតថេននិងអៀរឡង់ខាងជើង។សូមជម្រាបថា មន្ត្រីការទូតកម្ពុជា ឯកឧត្ដម មាស គឹមហេង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mark Gooding ប្រធាននាយកដ្ឋានអាស៊ីប៉ាសីហ្វិក នៃក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍ (FCDO) បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-ព្រីតថេនលើកទី៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍ ព្រីតថេន កាលពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៦៕

You might also like