លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា ១ខ្នងទៀតជូនលោកតា ហ៊ាង ហុក
លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា ១ខ្នងទៀតជូនលោកតា ហ៊ាង ហុក អាយុ៧៥ឆ្នាំ និងលោកយាយ អែល ឃាង អាយុ៧២ឆ្នាំ រស់នៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។
បន្ទាប់មកលោកជំទាវ បានចែកអំណោយសម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត(កញ្ចប់ៗ)មានជាសម្ភារប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ និងចែកជូនកាតាបដែលមានសម្ភារសិក្សាជាច្រើនមុខ និងសំលៀកបំពាក់ មកចែកដល់សិស្សានុសិស្សនៅភូមិនេះចំនួន ១៤០នាក់ផងដែរ៕






