សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា ក្នុងខេត្តឧត្តរមានជ័យ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលនានានៅក្នុងខេត្តឧត្តរមានជ័យ បើកស្លាកឈ្មោះ «សួននាងគង្ហីងបឹងស្នោ» ពិធីក្រុងពលី និងពិធីសូត្រមន្ត បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងមាតុភូមិ នៅបរិវេណសួននាងគង្ហីងបឹងស្នោ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។






