ពលករខ្មែរប្រុស ស្រី៧៨នាក់ខុសច្បាប់ អាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់នៅក្នុហស្រុកថៃត្រូវបានសមត្ថកិច្ចកម្ពុជាបានទទួលចំនួន៧៨នាក់ពីរសមត្ថកិច្ចថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
សមត្ថកិច្ចបន្តថា អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១
នៅថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១០និង០០នាទីព្រឹក លោកវរសេនីយ៍ឯក ហេង សុវណ្ណ ឋានៈនាយរងប៉ុស្តិ៍ តំណាងលោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្ដិ៍បានដឹកនាំក្រុមការងារប៉ុស្ដិ៍ទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៧៨នាក់ ក្នុងនោះស្រី ២១នាក់ កុមារ ០៩នាក់។
ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ឯក ក៏បានចែកអាហារសម្រន់មានបាយ និងទឹកសុទ្ធព្រមទាំងដឹកជញ្ជូនពួកគាត់យកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត៕ក្នុងនោះសមត្ថកិច្ចជម្នាញក៌បានអំពាវនាវដល់ពលរដ្ឋខ្មែរមួយចំនួនដែលឆ្លងដែនខុសច្បាប់ប្រឈមនិងគ្រោះទៅធ្វើការស្រុកសៀម ខណៈស្រុកទេសកំពុងប្រឈមមុខដាក់គ្នា ព្រោះស្រុកយើង
ការងារជាច្រើនដែលកំពុងតម្រូវឲ្យបងប្អូនចូលរួមដូចជារោងចក្រស្បែកជើង រោងចក្រកាត់ដេរជាដើម សូមកុំចាញ់បោកមេខ្យល់បន្តឆ្លងដែនទៀតដើម្បីសុវត្តិភាពគួរនាំគ្នាធ្វើការងារក្នុងស្រុកជួបជុំសាច់ញ្ញាតិប្រពន្ធកូនងាយស្រួលក្នុងធ្វើដំណើរមានសុវត្តិភាពផ្លូវចិត្តនិងផ្លូវកាយ ៕

 

You might also like