លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញមកដល់កម្ពុជាហើយ

(ភ្នំពេញ)៖ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីចាប់ផ្តើមបំពេញបេសកកម្មនៅកម្ពុជា។
ស្ថានទូតអាមេរិក បានបង្ហោះដំណឹងនេះ កាលពី៧ម៉ោងមុនថោយភ្ជាប់រូបភាពលោកឯកអគ្គរដ្ឋទូតអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិតេជោ។
ស្ថានទូតអាមេរិកនៅកម្ពុជា បានបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងស្វែងយល់ និងស្គាល់កាន់តែច្បាស់អំពីប្រទេសកម្ពុជា និងប្រជាជនទាំងអស់ ខណៈដែលលោកនឹងពង្រីកឱកាសសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងប្រទេសកម្ពុជា និងអាមេរិក។
សូមបញ្ជាក់ថា ស្ថានទូតអាមេរិក បានដំណើរការដោយអតៀឯកអគ្គរដ្ឋទូតច្រើនឆ្នាំ បន្ទាប់ពីឯកអគ្គរដ្ឋទូតចាស់លោក ផាតទ្រីក មូហ្វី ចប់ការងារតាំងពីឆ្នាំ២០២៤ ហើយនេះក៏ស្ទើរតែជាទម្លាប់របស់អាមេរិក ការដោះដូរទូតតែងប្រើពេលច្រើនឆ្នាំ ទើបទូតថ្មីមកដល់៕

You might also like