សន្តិសុខម្នាក់ស្លាប់ ហេតុការណ៍អារ ក ខ្លួនឯង តាមបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ដែលមានមុខរបរជាសន្តិសុខ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយកកូនកាំបិតអាកខ្លួនឯង នៅកន្លែងយាមរបស់ខ្លួន កាលពី យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ មុនពេលកើតហេតុ បុរសរូបនេះបានទិញស្រាបៀរចំនួន២កំប៉ុងមកផឹក។ ក្រោយមក ស្រាប់តែមានអាកប្បកិរិយាមិនប្រក្រតី រួចយកកូនកាំបិតអារ ក ខ្លួនឯង បណ្តាលឱ្យដួលស្លាប់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ច និងមន្ត្រីជំនាញបានចុះពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពឱ្យរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តជាបណ្តោះអាសន្ន ដើម្បីរង់ចាំទាក់ទងសាច់ញាតិមកទទួល ៕

You might also like