ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាក់ស្តែង ករណី ៖ លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ផ្លោះរបងចូលទៅក្នុងផ្ទះដែលម្ចាស់ចាក់សោរទុកចោលធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង)
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាក់ស្តែង ករណី ៖ លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ផ្លោះរបងចូលទៅក្នុងផ្ទះដែលម្ចាស់ចាក់សោរទុកចោលធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង) ឃាត់ខ្លួននិងប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៦៤F ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល១៣.៥០នាទី ថ្ងៃដដែល។
ជនសង្ស័យ ៖
១-ឈ្មោះ សោម គង្គា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
២-ឈ្មោះ ធួន ប៊ុនទីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
ជនសង្ស័យចំនួន ២នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕






