យប់រំលងអធ្រាត្រហើយ ហេតុអ្វីប្អូនៗមិនចូលផ្ទះ បែរនាំគ្នាមកប្រមូលផ្តុំគ្នាឈូឆរ បង្កប៉ះពាល់សណ្តាប់ធ្នាប់ នៅខណ្ឌចំការមន
នៅវេលាម៉ោង ០១និង០០នាទី យប់រំលងអធ្រាត ឈានចូលថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សហការជាមួយកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយលោកវរសេនីយ៍ទោ អន សុខវិបុល្លា អធិការរងទទួលផែនព្រហ្មទណ្ឌ ខណ្ឌចំការមន បានចេញល្បាត ត្រួតពិនិត្យការពារសន្តិសុខ និងបង្ការបទល្មើស ហើយបានជួបប្រទះ ក្រុមយុវជន ចំនួន ១៨នាក់ និងម៉ូតូចំនួន ១២គ្រឿង ដែលប្រមូលផ្តុំគ្នានៅចំណុច ជិតស្ពានហង្សកោះពេជ្រ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយពីការត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំ ណែនាំពួកគេបំបែកគ្នា ទៅលំនៅឋាន រៀងៗខ្លួន ៕






