សម្ដេចធិបតី៖ កាតព្វកិច្ចយោធា នឹងបណ្តុះយុវជនឱ្យមានស្មារតីស្រឡាញ់ជាតិ និងវិន័យ

(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ។

សម្ដេចធិបតីមានប្រសាសន៍ថា ការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការពង្រឹងធនធានមនុស្សផ្នែកការពារជាតិ និងបណ្តុះយុវជនឱ្យមានស្មារតីស្រឡាញ់ជាតិ គោរពច្បាប់ មានវិន័យ និងត្រៀមខ្លួនបម្រើជាតិនៅគ្រប់កាលៈទេសៈ។

សម្ដេចបន្ថែមថា ការហ្វឹកហ្វឺនក៏ជួយពង្រឹងការគ្រប់គ្រងខ្លួនឯង ការគោរពពេលវេលា ភាពជាអ្នកដឹកនាំ និងស្មារតីសាមគ្គីភាពក្នុងចំណោមយុវជនផងដែរ៕

You might also like