បណ្ដេញជនជាតិថៃ ៣៩នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធករណីករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្ដេញជនជាតិថៃសរុបចំនួន ៣៩នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធករណីករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ករណីលួចជ្រៀតចូលក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ករណីអនុវត្តទោសចប់(ឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា) អនុវត្តទោសចប់ (បទឆ្លងដែនចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត និងប៉ុនប៉ងឆបោក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) អនុវត្តទោសចប់(បទឆ្លងដែនខុសច្បាប់ និងឆបោកតាមប្រព័ន្ធអនឡាញ) អនុវត្តទោសចប់(បទជូញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕






