លោកជំទាវ រដ្ឋមន្ត្រីប្រតិភូបារាំងទទួលបន្ទុកហ្វ្រង់កូហ្វូនី អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
លោកជំទាវ Eleonore Caroit រដ្ឋមន្ត្រីប្រតិភូបារាំងទទួលបន្ទុកហ្វ្រង់កូហ្វូនី អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។






