សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026។

សម្ដេចតេជោ បានសរសេរថា សូមអបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026 នៅប្រទេស ឥណ្ឌូនេសុី។

សម្ដេចតេជោ ចាត់ទុក លទ្ធផលនេះមិនមែនគ្រាន់តែជាជ័យជម្នះផ្ទាល់ខ្លួនរបស់ចៅស្រីនិងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាយើងទាំងមូល ដែលចៅបានបង្ហាញពីសីល្បៈ វប្បធម៍ ប្រពៃណី របស់កម្ពុជានៅលើឆាកអន្តរជាតិ៕

You might also like