ទិដ្ឋភាពប្រតិភូអន្ដរជាតិ ត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨
(ភ្នំពេញ)៖ សន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ ចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដឹកនាំដោយឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី២៨ (48e CMF)។ កិច្ចប្រជុំនេះប្រព្រឹត្តទៅសណ្ឋាគារសុខាភ្នំពេញ។







