ខេត្តសៀមរាបត្រៀមខ្លួនរួចរាល់ក្នុងការទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងការអញ្ជើញមកដល់របស់ឯកឧត្តម Emmanuel Macron
ទឹកដីអង្គរ បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដំណើរអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវស្ត្រីទី១ រួមជាមួយគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូប នៅក្នុងការព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។






