ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ប្រចាំទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ
ព្រះវិហារ ៖ ចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ប្រចាំទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ក៏បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូន
១. ប្រគល់ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ រួមមាន៖
– ថវិកា ចំនួន ៥ម៉ឺនដុល្លារ
– អង្ករ ចំនួន ៥០តោន
– ប្រេងសាំង ចំនួន ១ម៉ឺនលីត្រ
– ប្រេងម៉ាស៊ូត ចំនួន ១ម៉ឺនលីត្រ។
២. ប្រគល់ជូនកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ប្រចាំខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចំនួន ៦វរសេនាតូច ដោយក្នុងមួយវរសេនាតូច ទទួលបាន៖
– ថវិកា ចំនួន ១០លានរៀល
– អង្ករ ចំនួន ៥តោន
– មីកញ្ចប់ ចំនួន ១០០កេសធំ
– គុយទាវកញ្ចប់ ចំនួន ៧៥កេសធំ
– ត្រីខកំប៉ុង ចំនួន ៣០កេស
– ទឹកត្រី ចំនួន ៣០យួរ
– ទឹកស៊ីអ៉ីវ ចំនួន ៣០យួរ
– សាច់ក្រក ចំនួន ៣០គីឡូក្រាម
– ទឹកបរិសុទ្ធ ចំនួន ៥០កេស
– តង់ ចំនួន ៥០តង់។
៣. ក្រុមគ្រូពេទ្យ ថវិកា ចំនួន ៥លានរៀល៕
ព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦






