ចាប់ខ្លួនជនសង្ស័យ ករណីរំលោភសេពសន្ថវះ មានស្ថានទម្ងន់ទោស នៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
សម្របសម្រួលនីតិវិធីដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦លោកស្រី ឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែនការងារប្រឆាំងការជួញដួរមនុស្ស និងការពារអនីតិជនបានដឹកនាំ កម្លាំងជំនាញសហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលស្រុកស្នួលនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះអនុវត្តន៍ដីកាបង្គាប់អោយចាប់ខ្លួន និងឃុំខ្លួនលេខ205(គ)ជ ច ន /26របស់ចៅក្រមជម្រះ ករណីរំលោភសេពសន្ថវះ មានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះកាលពីអំឡុង ឆ្នាំ ២០១៩ ឆ្នាំ២០២៤ និងថ្ងៃទី៧ ខែមករាឆ្នាំ២០២៦ ប្រព្រឹត្តនៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពិរុទ្ធជន ឈ្មោះ រឿន ភារម្យ កើតឆ្នាំ១៩៩៦ មានទីលំនៅភូមិ ចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី៕






