បុរសម្នាក់ បើករថយន្តមួយគ្រឿង បានរ៉េចង្កូតជ្រុលបុករថយន្តមួយគ្រឿងទៀត ចតស្ងៀម បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច មិនឈប់ដោះស្រាយព្យាយាមបើករត់

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវបេតុងមួយកន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅ យប់ថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២៦។

បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFodr មួយគ្រឿងពាក់ស្លាកលេខរដ្ឋ10 2-1285ក្នុងល្បឿនលឿនបានរ៉េចង្កូតជ្រុលបុករថយន្ត camry មួយគ្រឿងពាក់ស្លាកលេខ ច-8055 ភព2 ចតស្ងៀមបញ្ឆិតផ្នែកខាងក្រោយបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួចមិនឈប់ដោះស្រាយព្យាយាមបើករត់រហូតដល់ផ្លូវទល់ទៅមុខលែងរួច ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ជាប់ ។

ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវបេតុងមួយកន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។នៅវេលាម៉ោង ១០ និង ១០នាទីយប់ថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២៦។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរ ធ្វើការសម្រួលសម្រួលគ្នានិងបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

You might also like