សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង យាងប្រារព្ធពិធីរំកិលព្រះពុទ្ធបដិមាតម្កល់ទុកក្នុងទីបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយកគណៈមហានិកាយ នៃកម្ពុជា បានយាងប្រារព្ធពិធីរំកិលព្រះពុទ្ធបដិមាតម្កល់ទុកក្នុងទីបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយ។
កម្មវិធីនេះ តបតាមការយាងនិមន្តរបស់ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប និងមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក។

You might also like