បញ្ចប់រឿងហើយ ជនរងគ្រោះយល់ព្រម ទទួលយកការ សុំទោស និងទទួលយកប្រាក់ សងជំងឺចិត្ត និងសន្យាឈប់ប្ដឹង ចំណែកលោក មេបញ្ជាការ រងកងរាជ អាវុធហត្ថ ខេត្ត សៀមរាប បដិសេធ មិនពាក់ ព័ន្ធ គាត់ទេ !
បន្ទាប់ ពី មាន ការ ផ្សព្វផ្សាយ អំពី ព័ត៌មាន ពាក់ព័ន្ធ អំពេីហឹង្សានៅ ខារ៉ាអូខេ បឹងកក់ យប់ ថ្ងៃ ទី ៧ ឆ្លង ចូល ថ្ងៃ ទី ៨ ខែ សីហា ឆ្នាំ ២០២៥ ដែល សង្ស័យ លោក មេ បញ្ជាការ រងកងរាជអាវុធហត្ថខេត្តសៀមរាប ជាអ្នកបង្ករនោះ ពេលនេះ បានដោះស្រាយ ជាមួយ ជនរងគ្រោះ ក្រៅប្រព័ន្ធ តុលាការ ចប់ហើយ ដោយ លោក មេបញ្ជាការ រងកងរាជ អាវុធហត្ថ ខេត្ត សៀមរាប បដិសេធ មិនពាក់ ព័ន្ធ គាត់ទេ ។
លោក ចាន់ ឃុង បាន បញ្ជាក់ថា យប់នោះ លោក ពិត ជា នៅក្នុងហេតុការណ៍នោះមែន តែ មិត្តភ័ក្តិ លោក ដែល ផឹក ស្រវឹង ឈ្មោះ សុខ សោភ័ណ្ឌ បានឈរ ជជែក ជាមួយ នារី មេការ រួចបានលេីកដៃប៉ះ ផ្ទៃមុខ របស់ នារី រងគ្រោះ ហេីយ នារី រងគ្រោះ គិតថា គាត់ ប្រេី ហឹង្សាក៏បាន ប្ដឹង សារ ព័ត៌មាន អោយ ជួយ ចុះផ្សាយ រកយុត្តិធម៌ ។
បន្ទាប់ពីបាន ផ្សាយរួច បុរសឈ្មោះ សុខ សោភ័ណ្ឌ ដែល ស្រវឹង ហេីយ លេីកដៃ ប៉ះ ទៅលេី មុខ នារីមេការបាន ចេញមុខមក សុំទោស នារី មេការ និង បាន ផ្ដល់ ប្រាក់ សងជំងឺ ចិត្ត ទៅ នារីមេការមួយ ចំនួន ហេីយ នារី មេការ ដែលមានឈ្មោះ ឡុង ស្រីណែត និង ឈ្មោះ ប៊ុន ស្រី រ័ត្ន
យល់ព្រម ទទួលយកការ សុំទោស និង ទទួល យកប្រាក់ សងជំងឺចិត្ត និង សន្យាឈប់ប្ដឹងផ្ដល់គ្នា ចាប់ពី ពេលនេះតទៅ ។