នៅទីបំផុត! សមត្ថកិច្ចកោះហៅ ក្មេងស្រី ដែលបានបោះ ពាក្យសម្ដី ដៀគេ ដៀឯង ពាសពេញខេត្តសៀមរាប
ខេត្តសៀមរាប ៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានកោះហៅក្មេងស្រី ដែលប្រើពាក្យសម្ដី ដៀលអ្នកខេត្តសៀមរាបថានឹងជាន់ផ្អៀង គ្មានអ្នកណាគេហ៊ានប៉ះ ពីព្រោះថាខ្លួនតូច ខ្សែធំ!!
លោកឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាទបញ្ជាក់យ៉ាងច្បាស់ថា កម្លាំងជំនាញនគរបាល យើងបានកោះហៅក្មេងស្រីម្នាក់នឹងមកហើយ បន្ថែមពេលនេះទៅទៀត កម្លាំងជំនាញយើងកំពុងធ្វើការសិន ។
ពាក់ព័ន្ធនឹងករណីនេះ នគរបាលជំនាញកោះហៅ ក្មេងស្រី ដែលប្រើពាក្យសំដីមិនសមរម្យដៀលគេដៀលឯងថានឹងជាន់ផ្អៀង ខេត្តសៀមរាបនេះដែរ នៅវេលារសៀល សារព័ត៌មាន បានធ្វើការទំនាក់ទំនងតាមរយៈពេលតេក្រាមទៅកាន់លោកឧត្តមសេនីយ៍ត្រី អ៊ុចម្រើន ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប៉ុន្តែលោកបានត្រឹមចូលមើលហើយពុំបានឆ្លើយតបឡើយ ៕