មនុស្ស ៣នាក់ ត្រូវបានបាញ់ឲ្យរងរបួសនៅទីលានចតុរង្គ Times Square ទីក្រុងញូវយ៉ក
នាយកដ្ឋាននគរបាលក្រុងញូវយ៉កនិយាយថា មនុស្ស ៣នាក់ ត្រូវបានបាញ់ឲ្យរងរបួសនៅទីលានចតុរង្គ Times Square ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
អ្នកនាំពាក្យនាយកដ្ឋាននគរបាលក្រុងញូវយ៉ក និយាយថា មនុស្ស ៣នាក់ដែលរួមមាន យុវជនអាយុ ១៩ឆ្នាំម្នាក់ យុវតីអាយុ ១៨ឆ្នាំម្នាក់ និងបុរសអាយុ ៦៥ឆ្នាំម្នាក់ ស្ថិតក្នុងស្ថានភាពមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ នៅក្នុងមន្ទីរពេទ្យ ។
អ្នកនាំពាក្យរូបនោះបន្តថា យុវជនអាយុ ១៧ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ហើយក្រុមនគរបាល រកឃើញអាវុធផងដែរ ។
សូមបញ្ជាក់ថា ករណីបាញ់ប្រហារនៅសហរដ្ឋអាមេរិក បានក្លាយជារឿងធម្មតាទៅហើយ ជាទីដែលអាវុធត្រូវបានសារាចរណ៍ស្ទើគ្រប់ទីកន្លែង៕



