អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណើរវីរៈកងទ័ព២រូប ដែលរងរបួស ក្រោយជាសេះស្បេីយវិលត្រឡប់ទៅគេហដ្ឋានវិញ
បន្ទាយមានជ័យ ៖លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រី គហរូពេទ្យ បានអញ្ជើញជូនដំណើរវីរៈកងទ័ព២រូប ដែលមានរបួស កាលពីថ្ងៃទី២៤ ខែកក្កដា នាថ្ងៃដំបូងនៃការផ្ទុះអាវុធ ថៃវាយប្រហារមកលើកម្ពុជាតាមព្រំដែនកម្ពុជា ថៃកន្លងមក។ ក្នុងការប្រយុទ្ធតតាំងពីការឈ្លានពានសត្រូវសៀម វីរ:យុទ្ធជនបណ្តាលឱ្យរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅគេហដ្ឋានវិញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។
វីរៈកងទ័ពទាំង២រូប គឺ ១-ពលបាលឯក ហើស លឿ អាយុ៤៤ឆ្នាំ ឈរជើងនៅតំបន់ថ្មបេះដូង ស្លាបឆ្វេងប្រាសាទតាមាន់ របួសបាក់ភ្លៅស្តាំ, និង២-ពលបាលឯក នួន សារ៉ាយ អាយុ៥០ឆ្នាំ ឈរជើងនៅតំបន់ថ្មបេះដូង ស្លាបឆ្វេងប្រាសាទតាមាន់ របួសដៃស្តាំ៕