មនុស្សម្នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ នៅភាគពាយ័ព្យប្រទេសទួរគី

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា មនុស្សម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារខេត្ត Balikesir ភាគពាយ័ព្យរបស់ប្រទេសទួរគី ជាមួយគ្នានោះ មនុស្ស ២៩នាក់បានរងរបួស និងអគារចំនួន ១៦ បានដួលរលំ។
ការរញ្ជួយដីដែលអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ AFAD របស់ប្រទេសទួរគីបាននិយាយថា បានកើតឡើងនៅម៉ោងប្រហែល ៧:៥៣ យប់ ត្រូវបានគេមានអារម្មណ៍នៅក្នុងខេត្តជាច្រើន រួមទាំងទីក្រុងដ៏ធំបំផុតរបស់ប្រទេសគឺ អ៊ីស្តង់ប៊ុល។
លោក Yerlikaya បាននិយាយថាមនុស្សម្នាក់អាយុ ៨១ ឆ្នាំ បានស្លាប់បន្ទាប់ពីត្រូវបានជួយសង្គ្រោះពីគំនរបាក់បែកដោយក្រុមសង្គ្រោះបន្ទាន់។
លោកបានបន្តថា ប្រតិបត្តិការរុករក និងសង្គ្រោះឥឡូវត្រូវបានបញ្ចប់ ហើយថាមិនមានសញ្ញានៃការខូចខាតធ្ងន់ធ្ងរ ឬមានមនុស្សស្លាប់បន្ថែមទៀតនោះទេ។
AFAD បាននិយាយថា ការរញ្ជួយដី បានវាយប្រហារនៅជម្រៅ ១១ គីឡូម៉ែត្រ ខណៈមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានចុះបញ្ជីនៃការរញ្ជួយដីកម្រិត៦,១៩រ៉ិចទ័រ និងជម្រៅ ១០គីឡូម៉ែត្រ៕

You might also like