អង្គការក្រៅរដ្ឋាភិបាល ៤៣ស្ថាប័ន សរុប ៧៤នាក់ អញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹកនៅវត្តភ្នំកំបោរ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ

ក្រុមអង្គការក្រៅរដ្ឋាភិបាលប្រចាំនៅកម្ពុជា ៤៣ស្ថាប័ន និងមានចំនួន ៧៤នាក់ រៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចុះពិនិត្យជនភៀសសឹកនៅវត្តភ្នំកំបោរ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថាបច្ចុប្បន្នជនភៀសសឹកមួយចំនួន បានចាប់ផ្តើមត្រលប់ទៅលំនៅឋានវិញជាបណ្តើរៗហើយ។

You might also like