ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មត្រួតពិនិត្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លើគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP-ADB/AF)

នាថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(Kick off Meeting ADB mission) ដើម្បីចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP-ADB/AF) នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានវត្តមានចូលរួមពីសំណាក់លោក ឡុង ពិសិដ្ឋ ជាតំណាងលោកជំទាវ Jyotsana Varma នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា និងលោក លោកស្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាច្រើនរូប៕

You might also like