ចិន ប្រកាសផ្អាកការដំឡើងពន្ធលើទំនិញអាមេរិក ៩០ថ្ងៃទៀត បន្ទាប់ពីជំហានដូចគ្នាពីអាមេរិក

គណៈកម្មាធិការពន្ធគយនៃក្រុមប្រឹក្សារដ្ឋបានប្រកាសថា ប្រទេសចិន នឹងបន្តផ្អាកការដំឡើងពន្ធលើទំនិញសហរដ្ឋអាមេរិក រយៈពេល ៩០ថ្ងៃបន្ថែមទៀត ដោយចាប់ផ្តើមពីម៉ោងក្នុងស្រុក ១២:០១នាទី ថ្ងៃត្រង់នាថ្ងៃអង្គារ (១២ សីហា) នេះតទៅ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ បានសម្រេចបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដោះអាសន្ន ដោយការពន្យារពេលដំឡើងពន្ធដ៏ខ្ពស់របស់អាមេរិកលើទំនិញចិន រយៈពេល ៩០ថ្ងៃដូចគ្នានេះ៕

You might also like